សាលាវិស្វកម្ម
ECAM Engineering
នៅទីក្រុងភ្នំពេញ
សាលាវិស្វកម្ម
ECAM Engineering
នៅទីក្រុងភ្នំពេញ
សាលាវិស្វកម្ម
ECAM Engineering
នៅទីក្រុងភ្នំពេញ
សាលាវិស្វកម្ម ECAM Engineering
ឧស្សាហកម្ម និង គ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្ឡង់
បច្ចេកវិទ្យារ៉ូបូត និង ស្វ័យប្រវត្តិកម្ម
សញ្ញាបត្រវិស្វកម្មពីសាលា ECAM LaSalle និង ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
សញ្ញាបត្រវិស្វកម្មពីប្រទេសបារាំងដំបូងនៅប្រទេសកម្ពុជា
វិទ្យាស្ថាន "ឧត្តមសិក្សា" របស់បារាំងនៅទីក្រុងភ្នំពេញ
ECAM LASALLE
ប្រព័ន្ធអប់រំដ៏ល្អ និងមានការទទួលស្គាល់
សាលា ECAM LaSalle ដែលបង្កើតឡើងនៅឆ្នាំ ១៩០០ ត្រូវបានទទួលស្គាល់ថាជាសាលាវិស្វកម្មឯកជនល្បីបំផុតនៅប្រទេសបារាំង
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាសាលាដំបូងបង្អស់របស់ប្រទេសកម្ពុជាដែលផ្តល់សញ្ញាបត្រវិស្វកម្មបារាំង
សាលាវិស្វកម្ម ECAM នៅវិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជា
ខស្សាហកម្ម និងគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង
បច្ចេកវិទ្យារ៉ូបូតនិង ស្វ័យប្រវត្តិកម្ម
តម្លៃសិក្សាៈ
តម្លៃសិក្សា 1800 ដុល្លារ ក្នុងមួយឆ្នាំសំរាប់និសិ្សតខ្មែរ
តម្លៃសិក្សា 2500 ដុល្លារ ក្នុងមួយឆ្នាំសំរាប់និសិ្សតអន្តរជាតិ
កម្មវិធីសិក្សាលក្ខណៈប្រកួតប្រជែង
វិធីសាស្រ្តយកចំណេះដឹងនិងការងារច្របាច់បញ្ចូលគ្នា
វិស្វកម្ម
ការគ្រប់គ្រង និងការអភិវឌ្ឍបុគ្គលិកលក្ខណៈ
ការអនុវត្ត
អន្តរជាតិ
គោលដៅនៃការសិក្សានិងឳកាសការងារ
និសិ្សតបញ្ចប់ការសិក្សានឹងមានសមត្ថភាព៖
និសិ្សតបញ្ចប់ការសិក្សានឹងរៀបចំការអភិវឌ្ឍផលិតកម្មនាពេលអនាគតប្រកបដោយនិរន្តរភាពដោយប្រើជំនាញនិងការយល់ដឹងអំពីបញ្ហាប្រឈមក្នុងវិស័ឧស្សាហកម្មភាពជាអ្នកដឹកនាំ ការគ្រប់គ្រងគម្រោងនិងការច្នៃប្រឌិតថ្មី។
ពួកគេនឹងមានឳកាសក្នុងវិស័យកំពុងរីកចម្រើនជាច្រើន (ឧស្សាហកម្ម ការច្នៃប្រឌិតថ្មី និងហេដ្ឋារចនាសម្ជ័ន្ធ។ល។) ដោយសារតែមានបណ្ដាញអាជីវកម្មដែលពួកគេនឹងបង្កើតបានអំឡុងពេលបីឆ្នាំនេះ។
ប្រវត្តិរូបលក្ខណៈអត្តរជាតិរបស់ពួកគេរូមជាមួយជំនាញភាសាអង់គ្លេសនិងសញ្ញាបត្រពីរនិងមានការទទួលស្គាល់យ៉ាងទូលំទូលាយជុំវិញពិភពលោក។
ការចុះឈ្មោះតាមរយៈទីនេះ
ត្រូវតែផ្ដល់ឯកសារដែលតម្រូវឳ្យមាន
ព្រិត្តិបត្រពិន្ទុប្រចាំឆ្នាំ
លិខិតអំណះអំណាងរបស់និស្សិត
ប្រវត្តិរូបសង្ខេប
ការសម្ភាសលក្ខណៈលើកទឹកចិត្ត
ជួបជាមួយតំណាងមកពីសាលា ECAM LaSalle និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីពីភាក្សាអំពីគម្រោង និងការលើកទឹកចិត្តរបស់អ្នកក្នុងការចូលរួមកម្មវិធីសិក្សានេះ។
ការវាយតម្លៃភាសាអង់គ្លេស
កម្មវិធីសិក្សានេះត្រូវបង្រៀនជាភាសាអង់គ្លេស ១០០% ដូច្នេះតម្រូវឳ្យនិស្សិតមានកម្រិតភាសាអង់គ្លេស B2។
ការស្នើសុំអាហារូបករណ៏
ការផ្តល់ជូនអាហារូបករណ៍ទៅកាន់សិស្ស-និស្សិតនឹងផ្អែកទៅតាមលទ្ធផលធ្វើតេស្ត ប្រវត្តិការសិក្សា និងស្ថានភាពគ្រួសារ។
គណៈគ្រប់គ្រងនិសិ្សតចូលសិក្សា
នៅពេលដែលពាក្យសុំរបស់អ្នកបានបញ្ចប់ គណៈគ្រប់គ្រងនិសិ្សតចូលសិក្សានឹងពិនិត្យមើលវា ហើយធ្វើការសម្រេចចិត្តចូលរៀន
សំនួរ និងចម្លើយ
តើអ្នកមានសំនួរទេ? សុំស្វែងរកពត័មានខ្លះនៅទីនេះ!
តើខ្ញុំនឹងទទួលបានសញ្ញាបត្រអ្វីបន្ទាប់ពីវគ្គសិក្សានេះ?
បន្ទាប់ពីបញ្ចប់កម្មវិធី 2 ឆ្នាំ, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងផ្តល់បរិញ្ញាបត្រវិស្វកម្មឧស្សាហកម្មអន្តរជាតិ
បន្ទាប់ពីបញ្ចប់កម្មវិធី 3 ឆ្នាំ និស្សិតនឹងទទួលបានសញ្ញាបត្រអនុបណ្ឌិតទ្វេរដង៖
សញ្ញាបត្រវិស្វកម្មមេកានិក និងអគ្គិសនីពី ECAM LaSalle និង Master of science ពី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ផ្នែកវិស្វកម្មឧស្សាហកម្ម និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ឬ មេកាត្រូនិច វិស្វកម្មព័ត៌មាន និងទំនាក់ទំនង
តើលក្ខខណ្ឌចូលរៀនមានអ្វីខ្លះ?
“បេក្ខជនត្រូវបញ្ចប់ឆ្នាំទី ៣ ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេស។
សម្រាប់បេក្ខជនមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ត្រូវបញ្ចប់ឆ្នាំទី ៣ នៃកម្មវិធីថ្នាក់ជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
បេក្ខជនត្រូវតែបង្ហាញលទ្ធផលសិក្សា និងបញ្ជាក់កម្រិតភាសាអង់គ្លេស B2 (ពិន្ទុ IELTS: 5.5/6)
ការចាប់អារម្មណ៍ខ្លាំងសម្រាប់ឧស្សាហកម្មប្រកបដោយនិរន្តរភាពនៃថ្ងៃស្អែកគឺត្រូវបានទាមទារ ក៏ដូចជាការបើកចំហចិត្តជាអន្តរជាតិ។
តើត្រូវធ្វើតេស្តភាសាអង់គ្លេសទេ?
បេក្ខជនដែលមិនមានវិញ្ញាបនបត្រភាសាអង់គ្លេសទទួលស្គាល់ (IELTS, Cambridge...) ត្រូវធ្វើតេស្តភាសាអង់គ្លេសតាមអ៊ីនធឺណិតដែលផ្តល់ដោយ ECAM LaSalle។
ការធ្វើតេស្តមាន 3 ដំណាក់កាលដែលបេក្ខជនត្រូវផ្តល់ចម្លើយរបស់ពួកគេក្នុងរយៈពេលកំណត់មួយ:
ផ្នែកអក្ខរាវិរុទ្ធ៖ មានសំណួរចំនួន 5 ជាមួយនឹងចម្លើយវីដេអូពីបេក្ខជន
ផ្នែកស្តាប់ និងស្វែងយល់៖ សម្រង់ព័ត៌មានជាសំឡេង ឬវីដេអូដែលមានសំណួរជម្រើសច្រើនចំនួន 10
ផ្នែកសរសេរ៖ លំហាត់សរសេរខ្លីៗយ៉ាងហោចណាស់ ១៥០ ពាក្យ
តើខ្ញុំអាចដាក់ពាក្យសុំអាហារូបករណ៍ដោយរបៀបណា?
និស្សិតត្រូវតែផ្តល់ភស្តុតាងនៃប្រាក់ចំណូលគ្រួសារក្នុងអំឡុងពេលដាក់ពាក្យសុំរបស់ពួកគេ ដើម្បីមានសិទ្ធិទទួលបានអាហារូបករណ៍។
តើខ្ញុំអាចសិក្សានៅបរទេសបានទេ?
ការចូលសិក្សានឹងចាប់ផ្តើមនៅខែកញ្ញា ឆ្នាំ 2022 សម្រាប់សិស្សចំនួន 30 នាក់។
តើខ្ញុំអាចសិក្សានៅបរទេសបានទេ?
និស្សិតកម្ពុជានឹងមានឱកាសសិក្សានៅ ECAM Lyon នៃប្រទេសបារាង យ៉ាងហោចណាស់មួយឆមាស នៅចុងឆ្នាំទីមួយ (EENG3) ឬចាប់ផ្តើមឆ្នាំទីពីរ (EENG4)។
តើខ្ញុំត្រូវរៀនភាសាបារាំងទេ?
បាទ/ចាស ថ្នាក់ភាសាបារាំងជាកាតព្វកិច្ច ហើយនិសិ្សតនឹងមានចំណេះដឹងផ្នែកភាសាបារាំងកំរិតវិញ្ញាបនបត្រ B1 ដើម្បីបញ្ចប់ការសិក្សា។
តើខ្ញុំអាចផ្ទេទៅកម្មវិធីផ្សេងវិញបានទេ?
ទេ! បន្ទាប់ពីបានចុះឈ្មោះក្នុងកម្មវិធីរបស់ ECAM Engineering រួចហើយនិស្សិតទាំងអស់ មិនត្រូវបានអនុញ្ញាតអោយផ្ទេទៅកម្មវិធីថ្នាក់ជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានទេ។ ហេតុដូចនេះហើយ ការត្រួតពិនិត្យទៅលើ កម្រិតភាសាអង់គ្លេស និងស្ថានភាពហិរញ្ញវត្ថុក្នុងគ្រួសាររបស់និស្សិត ត្រូវធ្វើឡើងយ៉ាងម៉ត់ចត់។
សូមធ្វើការទំនាក់ទំនងមកយើងតាមរយៈ
បុគ្កលិក ECAM LaSalle
ក្រុមការងារផ្នែកជ្រើសរើសសិស្ admission@ecam.fr
កញ្ញា ហាង សុភាព sopheap.hang@ecam.fr
ពួកគាត់បាននិយាយអំពីយើង
និស្សិតនឹងលោកគ្រូបង្រៀនចែករំលែកនូវបទពិសោធន៏របស់ពួកគាត់នៃកម្មវិធីវិស្វកម្ម ECAM Engineering
ស្វែងយល់ពីអ្វីដែលពួកគេនិយាយ!